본문 바로가기 메인메뉴 바로가기

태극기이 누리집은 대한민국 공식 전자정부 누리집입니다.

콘텐츠 영역

대한민국과 캄보디아가 손잡고, 초국가 범죄를 근절하겠습니다

연설자 : 대통령 연설일 : 2026.02.13
글자크기 설정
인쇄하기 목록

훈 마넷 캄보디아 총리님과의 합의로 출범한 '코리아 전담반'은 활동을 시작한 지 불과 두 달 만에 온라인 스캠 범죄 피의자 130여 명을 검거하는 의미 있는 성과를 달성했습니다.

캄보디아 정부의 강력한 의지와 양국 경찰의 헌신이 있었기에 가능했던 결과입니다. 애써주신 모든 분께 감사드립니다.

또한 대한민국 대사관이 떡국을 준비해 코리아 전담반을 격려했다는 소식을 들었습니다. 설 연휴에도 머나먼 타지에서 국민 안전을 위해 최선을 다하고 있는 분들께 따뜻한 위로가 되었길 바랍니다.

정부는 앞으로도 초국가 범죄 근절을 위해 캄보디아와 더욱 긴밀히 공조하며 협력할 계획입니다. 양국 정부와 국민이 함께 만들어 갈 안전하고 평화로운 미래를 기대합니다.

훈 마넷 총리님께 다시 한번 깊은 감사를 전합니다.

 
<សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ចាប់ដៃសហការគ្នាដើម្បីឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន>

ក្រុមការងាររួមកម្ពុជា-កូរ៉េ ដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការ តាមរយៈការឯកភាពគ្នារវាង ខ្ញុំ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តការងារសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយក្រុមការងារចម្រុះយើងបានចុះបង្ក្រាប ព្រមទាំងឃាត់ខ្លួនជនល្មើសករណីឆបោកតាមអនឡាញចំនួនជាង ១៣០នាក់ ក្នុងរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ បន្ទាប់ពីក្រុមការងារចម្រុះពិសេសនេះត្រូវបានបង្កើតឡើង។

សមិទ្ធផលនេះ អាចសម្រេចបាន អាស្រ័យ​ដោយឆន្ទៈដ៏រឹងមាំរបស់រដ្ឋាភិបាលកម្ពុជា និង​កិច្ចសហការយ៉ាងមោះមុតរវាង​មន្ត្រី​នគរបាល​នៃសាធារណរដ្ឋកូរ៉េ និងមន្ត្រី​នគរបាល​នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងសហការក្នុងការងារនេះ។

ជាមួយគ្នានេះដែរ ខ្ញុំក៏បានទទួលដំណឹងថា ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំ តុកគូក(Tteok-guk, rice-cake soup) ជាអាហារប្រពៃណីសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីកូរ៉េ ជូនដល់ក្រុមការងាររួមកម្ពុជា-កូរ៉េ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារពិសេសរបស់យើង ដែលកំពុងខិតខំបំពេញភារកិច្ចយ៉ាងស្វិតស្វាញអស់ពីកម្លាំងកាយចិត្ត ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំកូរ៉េនេះ។

រដ្ឋាភិបាលកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរួមគ្នាឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ។ ខ្ញុំទន្ទឹងរង់ចាំអនាគតប្រកបដោយសុវត្ថិភាព និងសន្តិភាព ដែលនឹងត្រូវកសាងឡើងចេញពីការរួមកម្លាំងគ្នារវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

Thipadei Hun Manet, Prime Minister of Cambodia

하단 배너 영역